ចិន៖ បណ្តាញសង្គមនៅចិន កំពុងជជែកគ្នាយ៉ាងក្តៅគគុក ក្រោយសារព័ត៌មានមួយបានចុះផ្សាយ កាលពីថ្ងៃទី២៣ ខែធ្នូ ម្សិលមិញថា តារាសម្តែង Zhao Liying និងអតីតស្វាមីគឺលោក Feng Shaofeng បានសម្រេចចិត្តផ្តល់ឱកាសឱ្យគ្នារៀបការម្តងទៀត ក្រោយលែងលះអស់រយៈពេល៨ខែ។
ប្រភពដដែលបានបញ្ជាក់ថា អ្នកទាំងពីរ នឹងរៀបពិធីមង្គលការដ៏ធំមួយនៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ។ ហេតុផលដែលធ្វើឱ្យ Zhao Liying សម្រេចចាប់ផ្តើមម្តងទៀតជាមួយអតីតស្វាមីដោយសារនាង បារម្ភពីកូនប្រុសរបស់នាងដោយចង់ឱ្យកូនប្រុសធំធាត់ឡើងជាមួយគ្រួសារពេញលេញដែលទទួលបានក្តីស្រលាញ់ពីឪពុកម្តាយ។
ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមមួយនេះ មិនទាន់មានការបញ្ជាក់ពីសាមីខ្លួននៅឡើយ ប្រសិនបើដូចព័ត៌មាន បានចុះផ្សាយមែននោះ ពិធីមង្គលការដ៏ធំរបស់តារាប្រុសស្រីទាំងពីរនេះ នឹងប្រារព្ធទៅឆាប់ៗនេះផងដែរ៕