អត្ថបទ៖លោក ហ៊ន សុភ័ក្រ
កោះកុង៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «មិត្តកូរ៉េ នឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ តភ្ជាប់ពីភ្នំពេញ ទៅស្វាយជ្រុំ»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសង្ឃឹមថា «តាមរយៈកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងកូរ៉េ យើងនឹងបានស្ពានឆ្លងទន្លេពីភ្នំពេញទៅស្វាយជ្រុំ »។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «យើងក៏សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង យើងនឹងមានការកើនឡើងនូវចំនួនពលករទៅធ្វើការងារនៅកូរ៉េ »។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញសង្ឃឹមទៀតថា «តាមរយៈកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងកូរ៉េ យើងនឹងកើនឡើងនូវទំហំសេដ្ឋកិច្ចពាណិជ្ជកម្ម»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សមិទ្ធផលនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តការ កើតចេញពីនយោបាយការទូត ដែលកម្ពុជាតែងតែមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្ត»៕