អាមេរិក៖ Apple គឺជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃទីផ្សារភាគហ៊ុន ៣ពាន់ពាន់លានដុល្លារ ដែលអ្នកវិនិយោគរំពឹងថា ក្រុមហ៊ុនផលិត iPhone នឹងបន្តដាក់លក់ផលិតផលដែលលក់ដាច់បំផុត ខណៈពួកគេ កំពុងស្វែងរកទីផ្សារថ្មីៗ ដូចជារថយន្តបើកដោយស្វ័យប្រវត្តិ និង VR ។
យោងតាមសារព័ត៌មាន Reuters នៅថ្ងៃដំបូងនៃឆ្នាំ២០២២ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងខ្ពស់បំផុត ពោលគឺ ១៨២,៨៨ដុល្លារ ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple លើសពី ៣ទ្រីលានដុល្លារ។ ផលិតផល iPhones, MacBooks និងសេវាកម្មដូចជា Apple TV និង Apple Music របស់ Apple បានទទួលការគាំទ្រនៅពាសពេញពិភពលោក។
ចំណែកក្រុមហ៊ុន Microsoft ឥឡូវនេះមានតម្លៃប្រហែល ២,៥ ទ្រីលានដុល្លារ។ ក្រុមហ៊ុន Alphabet Amazon និង Tesla មានតម្លៃទីផ្សារលើសពី ទ្រីលានដុល្លារ៕