×

ថ្ងៃនេះ កម្ពុជា បន្ត​រកឃើញ​ករណី​នាំចូល​កូវីដ១៩​ប្រភេទ​អូមីក្រុង ចំនួន ៩នាក់ទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩នាក់ ក្នុងនោះ មានវីរុសអូមីក្រុងទាំង ៩នាក់ ជាករណីនាំចូលពីបរទេស ដែលលទ្ធផលដោយម៉ាស៊ីន PCR រកឃើញ ខណៈអ្នកជំងឺចំនួន ៨នាក់ បានជាសះស្បើយ។ ជាមួយគ្នានេះ នៅថ្ងៃនេះ កម្ពុជាពុំមានអ្នកស្លាប់ដោយសារកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៥៣៥ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៩៧១ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង