×

អាងតែ​គ្នា​ស្លូត​ធ្វើបាបគ្នា​ណាស់! លោកសុខគា សួរសំណួរ​មិន​សំចៃមាត់​ធ្វើឱ្យលោក ខាយ និងកញ្ញា ឈុំ ចាន់ដារ៉ា ឆ្លើយ​មិន​ចង់រួច

កម្សាន្ត៖ អ្នកដែលធ្លាប់បានតាមដានទស្សនារឿងភាគបែបកំប្លែង “ផ្ទះបាយស្នេហ៍” ប្រាកដជាបានស្គាល់តួអង្គនីមួយៗក្នុងរឿងភាគនេះមិនខានដែលប្រជុំទៅដោយសុទ្ធសឹងជាតារាល្បីៗ។ ជួបគ្នាក្នុងការសម្តែងមិនអស់ចិត្ត ពេលនេះតួអង្គលោកគ្រូសុខគា លោកវីរៈ និងបូរមី ថែមមកជួបគ្នាក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ជាការជជែកកម្សាន្ត និងមានសំណួរចាក់ដោតធ្វើឱ្យកម្មវិធីកាន់តែជក់ចិត្តដិតអារម្មណ៍កាន់តែខ្លាំង។

តួអង្គ វីរៈ ដែលសម្តែងដោយលោក ខាយ និងតួអង្គ បូរមី សម្តែងដោយកញ្ញា ឈុំ ចាន់ដារ៉ា ត្រូវបានលោក សុខគា ជីកកកាយសួរនាំស្ទើរឆ្លើយមិនចង់រួច។ ចង់ដឹងថា លោកសុខគា ធ្វើបាបតារាវ័យក្មេងទាំងពីរនេះដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

   

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង