×

ទំនិញ​ខូច​គុណភាព​ប្រមាណ ៣តោន ត្រូវបាន​ដុតកម្ទេច​ចោល នៅ​ខេត្តស្វាយរៀង

ស្វាយរៀង ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក ប ប) ប្រចាំខេត្តស្វាយរៀង បានធ្វេីការដុតកម្ទេចទំនិញខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃេីញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុក នានាក្នុងខេត្តស្វាយរៀងនាពេលកន្លងមក។

ការដុតបំផ្លាញដែលត្រូវបានធ្វើឡើង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក៏មានចូលរួមពីព្រះរាជអជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង អភិបាលរងខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ។ ម្យ៉ាងវិញទៀត ការដុតបំផ្លាញនេះ ជាការអនុវត្តនូវតួនាទី និងភារកិច្ចក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយមន្ត្រី ក.ប.ប. តែងតែបានចុះត្រួតពិនិត្យទំនិញតាមបណ្ដា ផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃេីញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង