សៀមរាប៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនលីប្រេស្ស (Libresse®) ដែលជា ម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានឧបត្ថម្ភបន្ទប់ទឹកអនាម័យ ចំនួន ២ខ្នង មាន ៥បន្ទប់ទឹក ជូនដល់វិទ្យាល័យ សាមគ្គី ជាសាលារៀនជនបទមួយស្ថិតក្នុងភូមិអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ស្របតាមឆន្ទៈនៃម៉ាកយីហោរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃ ការអប់រំ និងអនាម័យ ជាពិសេសតម្រូវការអនាម័យជាមូលដ្ឋានរបស់យុវសិស្សនារី។
កម្មវិធីទ្រទ្រង់មួយនេះ គឺជាគម្រោងអនាម័យទីពីររបស់ក្រុមហ៊ុនលីប្រេស្ស ដែល មានគោល បំណង ផ្ដល់ លទ្ធភាព ដល់ការទទួលបានអនាម័យកាន់តែប្រសើរនៅតាមសាលា រដ្ឋមួយចំនួននៅក្នុង ប្រទេស។ គម្រោងទីមួយ ត្រូវបានផ្ដល់ជូនដល់យុវសិស្សនារីនៅវិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ក្នុងខេត្តកំពង់ចាម កាលពីខែមិថុនា ឆ្នាំ២០២១។
ខណៈដែលកម្ពុជាស្ថិតក្នុងដំណើរក្លាយទៅជាប្រទេសអភិវឌ្ឍមួយនៅអាស៊ីអាគ្នេយ៍ អត្រាប្រជានជន ៧៧% នៃប្រជាជនកម្ពុជាសរុបប្រមាណជា ១៦លាននាក់ កំពុងរស់នៅតំបន់ជនបទ នេះបើយោងតាមទិន្នន័យរបស់ World Bank Open Data។ ប្រជាជនកម្ពុជា ជាច្រើន នៅ ទីជនបទ ជាពិសេសនារីៗបន្តប្រឈមនឹងបញ្ហាលំបាក ក្នុងការរស់នៅ ប្រចាំថ្ងៃ ដោយសារ កង្វះខាតការ ទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកស្អាត និងកង្វះខាត ផលិតផលអនាម័យផ្ទាល់ ខ្លួន។
សិស្សានុសិស្សវិទ្យាល័យសាមគ្គី ២៧៧នាក់ ដែល ៥០% ជាសិស្សនារីក៏ស្ថិតក្នុងស្ថានភាព កង្វះខាតនេះដែរ ដោយត្រូវប្រើរួមគ្នានូវបន្ទប់ទឹកដែលមានលក្ខណៈមិនសមស្រប។ យុវសិស្សនារីដែលស្ថិតក្នុងដំណាក់កាលពេញវ័យរបស់ពួកគេ ចាំបាច់ត្រូវមានបង្គន់ដែលសាងសង់បាន ត្រឹមត្រូវ និងអនាម័យល្អដើម្បីថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលដែលមាន រដូវ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ជឿជាក់ថា តាមរយៈការផ្ដល់បន្ទប់ទឹកអនាម័យគ្រប់គ្រាន់ នៅតាមសាលា យុវសិស្សនារីនឹងទទួលបានផាសុកភាព និងទំនុកចិត្តបន្ថែមដែលធ្វើឲ្យ ពួក គេអាច ផ្ដោតលើការ សិក្សាបានពេញលេញ។
សម្រាប់យុវសិស្សនារី ការណ៍ដែលមានបន្ទប់ទឹកអនាម័យពិតជាចាំបាច់ណាស់ ព្រោះពួកគេផ្ដោតខ្លាំងលើសុខភាព និងអនាម័យរបស់ពួកគេ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ប្ដេជ្ញាចិត្តក្នុង ការផ្ដល់ គុណភាពនៃជីវិតរស់នៅរបស់យុវតី និងស្ត្រីទូទាំងប្រទេស កម្ពុជា និងប្រឹងប្រែងពុះពារ ដើម្បីផ្ដល់ភាពជឿជាក់ដល់ជីវិតសង្គម និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ តាមរយៈការអប់រំ ការកសាងសមត្ថភាព និងការផ្ដល់ធនធាន ក្រុមហ៊ុនលីប្រេស្ស Libresse® មានទំនុកចិត្តថា ការឧបត្ថម្ភនេះ នឹងអាចជួយឲ្យយុវតីយល់បាន កាន់តែប្រសើរអំពីសុខភាពរាងកាយ និងមានភាព ជឿជាក់ថាពួកគេជានរណា។
ក្នុងការរក្សាចក្ខុវិស័យរបស់ពួកគេ ដើម្បីពង្រឹងសុខុមាលភាពតាមរយៈដំណោះស្រាយសុខភាពនិងអនាម័យឈានមុខនោះ ការឧបត្ថម្ភរបស់លីប្រេស្ស Libresse® ដល់សិស្សានុសិស្ស នៅតាមសាលា នឹងនាំ មកនូវផលវិជ្ជមានដល់ជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគេ ធ្វើឲ្យពួកគេសម្រេចបាន ការសិស្សាពេញ លេញ និងឈានដល់គោលដៅជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។
ជាមួយកម្មវិធីអនាម័យដែលកំពុងអនុវត្តនេះ ក្រុមហ៊ុនលីប្រេស្ស Libresse® នឹងបន្តផ្ដល់បង្គន់ និងបន្ទប់ទឹកអនាម័យ នៅតាមសាលាមួយចំនួនទៀត ដើម្បីយុវសិស្សនារី រស់នៅបានកាន់តែ មាន សុវត្ថិភាព និងសុខភាព ដែលធ្វើឲ្យពួកគេអាចផ្ដោតការយកចិត្តទុកដាក់ពេញលេញលើអ្វីដែលមាន សារៈសំខាន់សម្រាប់ពួកគេ គឺការសិក្សា។
នៅក្នុងសុន្ទរកថា អំឡុងពិធីប្រគល់បន្ទប់ទឹកអនាម័យនោះ លោក ហៀង សុខ
នាយកវិទ្យាល័យ សាមគ្គី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនលីប្រេស្ស Libresse® ក្នុងខ្លឹមសារ ដូច្នេះថា “យើងខ្ញុំសូមអរគុណចំពោះ ក្រុមហ៊ុនលីប្រេស្ស Libresse® សម្រាប់ការបរិច្ចាគបន្ទប់ ទឹកអនាម័យទាំងនេះដល់វិទ្យាល័យយើងខ្ញុំ។ ការដែលមានបន្ទប់ទឹកអនាម័យរួចរាល់ ពិតជាមានសារសំខាន់ណាស់ សម្រាប់ដំណើរការអប់រំប្រចាំថ្ងៃប្រកបដោយភាពរលូននៅសាលារបស់យើង ពីព្រោះសាលាមានសិស្សានុសិស្សយ៉ាងច្រើនដែលយើងត្រូវបំពាក់បំប៉នចំណេះដឹងជាមួយការរក្សាអនាម័យគ្រប់គ្រាន់ និងត្រឹមត្រូវ។ បន្ទប់ទឹកអនាម័យទាំងនេះ ប្រាកដជា នឹងផ្ដល់ផាសុកភាព និងភាពងាយ ស្រួលដល់សិស្សានុសិស្សរបស់យើង។” លោកនាយក ក៏បានបញ្ជាក់ផងដែរថា “ គំនិតផ្ដួចផ្ដើមដ៏ល្អ ពីសម្ព័ន្ធក្រុមហ៊ុន វីនដា (Libresse®) ជាសកម្មភាពសប្បុរសគួរឲ្យកត់សម្គាល់ សម្រាប់ជាគំរូដល់ សិស្សានុសិស្ស របស់យើងឲ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍ មក កាន់ សហគមន៍វិញ”។
ជាមួយការប្រគល់បន្ទប់ទឹកអនាម័យសប្បុរសធម៌ជាផ្លូវការនេះ ក្រុមហ៊ុនលីប្រេស្ស Libresse®) ក៏បានផ្ដល់ កញ្ចប់អំណោយ និងកូនសៀវភៅអប់រំ អំពីរដូវស្ត្រី ដល់សិស្សានុសិស្ស និង គ្រូបង្រៀនចំនួន ៣០០នាក់ផងដែរ ដើម្បីជួយសម្រួលដល់ពួកគាត់ក្នុងការស្វែងយល់បន្ថែមអំពីការថែទាំសុខភាពអំឡុងពេលមក រដូវ។
ការប្ដេជ្ញាចិត្តរបស់ម៉ាកសញ្ញា ចំពោះការរស់នៅរបស់នារី និងស្ត្រីកាន់តែប្រសើរ ឡើង លោក Sreang Enghor តំណាងក្រុមហ៊ុនលីប្រេស្ស (Libresse®) បានមានប្រសាសន៍ ក្នុងសុន្ទរកថារបស់លោកថា “លីប្រេស្ស ជឿជាក់ថា ការអប់រំ ពិតជាមានសារៈសំខាន់ណាស់ ក្នុង ការ ពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រីកម្ពុជា។ ជាមួយបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងការយល់ដឹង អំពីការរក្សាអនាម័យ យើងសង្ឃឹមថា យើងអាចចូលរួមកាត់បន្ថយអត្រាបោះបង់ការសិក្សាក្នុង ចំណោមយុវសិស្សនារី។ ” សម្ព័ន្ធក្រុមហ៊ុន វីនដា (Libresse®) អាស៊ីអាគ្នេយ៍ (ម៉ាឡេស៊ី) តាមរយៈ ម៉ាកសញ្ញា លីប្រេស្ស (Libresse®) ជាបុត្រសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនទទួល បានពាន រង្វាន់ “Gender-responsive Marketplace Award” ដោយសារការគាំទ្រ ពេញ លេញ របស់ខ្លួនក្នុងការ សម្រួលដល់ការពង្រឹង អំណាចស្ត្រី តាមរយៈការចូលរួមក្នុងសង្គម និងដោយមានរបៀបធុរកិច្ចប្រកប ដោយប្រព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រី។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុកផេក (Libresse Cambodia)។
អំពី Libresse®
Libresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ច្បាស់ពីធាតុពិតក្នុង នាម ជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រី ដើរតាមគន្លងជីវិតរបស់ខ្លួន និង សាទរចំពោះលក្ខណៈដែលធ្វើ ឲ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិត រស់ នៅ ជាប្រក្រតីពេលមករដូវជារៀងរាល់ខែ។ សម
អំពីសម្ព័ន្ធក្រុមហ៊ុនវីនដា
តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនវីនដា បាន ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំជាងគេ សម្រាប់ផលិតផលអនាម័យនៅក្នុងតំបន់ អាស៊ី និង មានបុគ្គលិកជិត ១០,០០០នាក់ ។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផល ថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុនវីនដា មាន ទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបាន ចុះ បញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន : 3331.HK) ៕