×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាជ្ញាធរថៃ បញ្ជាក់ថា មាន​ជំងឺប៉េស្តជ្រូក​អាហ្រ្វិក​នៅក្នុង​ប្រទេស

បាងកក៖ អាជ្ញាធរបសុសត្វ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ពីការរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាលើកដំបូង នៅក្នុងប្រទេសថៃ។

នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បាននិយាយថា មេរោគនេះ ត្រូវបានរកឃើញនៅក្នុងសំណាក ដែលប្រមូលបាននៅឯកន្លែងសត្តឃាតមួយកន្លែង ក្នុងខេត្តនគរភ្នំ (Nakhon Pathom)។ មន្ត្រី កំពុងធ្វើការស៊ើបអង្កេតដើម្បីតាមដានប្រភពនៃជំងឺនេះ។ តំបន់ផ្ទុះមេរោគក្នុងរង្វង់ ៥គីឡូម៉ែត្រនៃកន្លែងសត្តឃាតនោះ នឹងត្រូវផ្អាកការចល័តរបស់សត្វ ឬផលិតផលធ្វើពីសត្វជ្រូក។

ការរកឃើញនេះ គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងរបស់ប្រទេសថៃ អំពីការរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានរីករាលដាលពាសពេញតំបន់អឺរ៉ុប និងអាស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានបំផ្លិចបំផ្លាញឧស្សាហកម្មជ្រូក នៅក្នុងប្រទេសដែលរងផលប៉ះពាល់។

អាជ្ញាធរថៃ ធ្លាប់បានបដិសេធថា មិនមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ហើយថា ការស្លាប់របស់ជ្រូកភាគច្រើន ជាជំងឺស្រដៀងគ្នាមួយផ្សេងទៀត រោគសញ្ញា Porcine reproductive and respiratory syndrome (PRRS) ។

ថ្មីៗនេះ តម្លៃសាច់ជ្រូក មានការកើនឡើង ដែលកសិករចិញ្ចឹមជ្រូក បាននិយាយថាបណ្តាលមកពីការផ្ទុះឡើងនៃជំងឺ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង