កំពង់ស្ពឺ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រកឃើញ និងដកហូតឡេគ្មានស្លាកសញ្ញាត្រឹមត្រូវចំនួន ៣០គីឡូក្រាម។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទៅផ្សារ ស្ថិតក្នុងស្រុកគងពិសី ដោយបានរកឃើញ និងដកហូតឡេលាបស្បែក ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន ៣០គីឡូក្រាម ដោយបានធ្វើការផាកពិន័យទៅលើម្ចាស់ទំនិញតាមនីតិវិធីផងដែរ។
ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីនៃនាយកដ្ឋានកិច្ចការហាឡាល បានចុះត្រួតពិនិត្យនៅទីតាំងសិប្បកម្មផលិតបាយក្ដាំងមួយកន្លែងស្ថិតនៅខណ្ឌច្បារអំពៅក្នុងគោលបំណងត្រួតពិនិត្យអនុលោមភាពរបស់ផលិតផល។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានអញ្ជើញម្ចាស់សិប្បកម្មឱ្យមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ៕