×
ព័ត៌មានថ្មី
  1. ភ័យមិនស្ទើរ! ភ្ញាក់ផ្អើល​នៅពេលឃើញ​គ្រាប់​មិនទាន់ផ្ទុះ ត្រូវបាន​ច្រកស្បោង​ព្យួរលើដើមឈើ​ដោយ​ប្រជាពលរដ្ឋ
  2. កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ថ្មី​ចំនួន ៤២នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់ ខណៈ​ជាសះស្បើយ ១៨នាក់ និង​មិនមាន​ករណីស្លា ប់ថ្មីនោះទេ
  3. ការផ្ទុះ​ដ៏សាហាវ​មួយ ផ្ដាច់​ជីវិត​មនុស្ស​១៧នាក់ និង​៥៩នាក់ទៀត​រងរបួស នៅភាគខាងលិច​ប្រទេសហ្គាណា (មានវីដេអូ)
  4. នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា បង្ហាញ​ករណី​ឆបោក​នៅ​សិង្ហបុរី ដែលប៉ះពាល់​អតិថិជន​ជិត៥០០នាក់ និង​បាត់បង់​ជាង​៦លានដុល្លារ
  5. ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ ជូនដំណឹង​ពី​អាហារូបករណ៍​សិក្សា​នៅ​មហាវិទ្យាល័យ​ជូឡាឡុងកន

សម្តេចម៉ែ ប្រោស​ព្រះរាជទាន​ព្រះរាជទ្រព្យ​១០ម៉ឺនដុល្លារ​អាមេរិក ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១០មុឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ស្របតាមព្រះរាជតម្រិៈនៃអង្គសម្តេចឪ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

យោងតាមផេច Royal du Cambodge បានឱ្យដឹងថា ការប្រោសព្រះរាជទានព្រះរាជទ្រព្យនេះ គឺស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតាសុខាភិបាលជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលជាតិ ដែលបានបម្រើឲ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង