ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករានេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងបានទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់ហើយ។
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ៣រសៀលតទៅ។
សម្រាប់ខេត្តដទៃ ក្រសួងនឹងធ្វើការប្រកាសលទ្ធផលនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២៕