×

បុរស​វៀតណាម​ម្នាក់ លួចលុយ​ពី​ស្រីកំណាន់​ចំនួនជិត​៥ម៉ឺនដុល្លារ យកទៅ​ឱ្យ​ប្រពន្ធ

វៀតណាម៖ បុរសម្នាក់នៅទីក្រុង Da Nang ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានលួចលុយប្រហែល ១,១ ពាន់លានដុង (៤៨.៤៥៨ដុល្លារអាមេរិក) ពីស្រីកំណាន់ ហើយផ្ញើទៅឱ្យប្រពន្ធរបស់ខ្លួនដែលជំពាក់បំណុលគេ។

ប៉ូលីសស្រុក Thanh Khe បាននិយាយថា បុរសឈ្មោះ Luu Manh Tuan អាយុ ៣២ ឆ្នាំកំពុង បានជួបស្ត្រីឈ្មោះ Hoa អាយុ ៣១ឆ្នាំតាមអុីនធឺណិត កាលពីខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីទំនាក់ទំនងបានកន្លះខែ Hoa ដែលរស់នៅខេត្ត Yen Bai បានស្រលាញ់គ្នាជាមួយ Tuan ហើយអ្នកទាំងពីរ បានយល់ព្រមជួបគ្នានៅទីក្រុង Da Nang ។

ពួកគេ ស្នាក់នៅសណ្ឋាគារមួយ ក្នុងស្រុក Thanh Khe ។ ក្នុងអំឡុងពេលនេះ នារីរងគ្រោះ បានបើកគណនីធនាគារតាមប្រព័ន្ធអុីនធឺណែត ដើម្បីដាក់ប្រាក់ចំនួនជាង ១,១ពាន់លានដុង។ ឈ្មោះ Tuan បានលួចមើល Hoa បើកគណនីរបស់នាង ហើយចងចាំលេខសម្ងាត់។ រហូតដល់ នៅថ្ងៃទី៤ ខែមករា ឈ្មោះ Tuan បានខ្ចីទូរសព្ទរបស់គូស្នេហ៍ ដោយនិយាយថា គាត់ត្រូវការដំឡើងកម្មវិធីមួយ។ ជនរងគ្រោះ បានឱ្យទូរសព្ទរបស់នាងទៅ Tuan ហើយបន្ទាប់មកចូលគេង។ ពេលនោះ Tuan បានប្រើទូរសព្ទរបស់ Hoa ដើម្បីចូលទៅក្នុងគណនីរបស់នាង បន្ទាប់មកបានផ្ញើប្រាក់ទាំងអស់ទៅប្រពន្ធរបស់គាត់។

ព្រឹកឡើង ជនសង្ស័យប្រាប់ថា ខ្លួនត្រូវចេញទៅខាងក្រៅ ហើយបានបិទលេខទូរសព្ទមិនឱ្យខលចូលឡើយ។ បន្ទាប់មក ជនរងគ្រោះ បានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង