×

រំភើប! កូនសត្វក្រពើភ្នំ​ដ៏កម្រ​បំផុត​សរុបចំនួន ៩ក្បាល និង​មេមួយក្បាល ត្រូវបាន​ប្រទះឃើញ​នៅ​កម្ពុជា

មណ្ឌលគិរី៖ កូនសត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុបចំនួន ៩ក្បាល និងមេមួយក្បាល កំពុងមានវត្តមាន នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។

នៅក្នុងការបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រក ក្រុមអ្នកស្រាវជ្រាវសត្វព្រៃមកពីក្រសួងបរិស្ថាន និងអង្គការ WWF បានអះអាងសាជាថ្មី អំពីវត្តមានរបស់ហ្វូងកូនសត្វក្រពើភ្នំ ដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះ មានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានលក្ខខណ្ឌសុខភាពល្អ។ អ្នកវិទ្យាសាស្រ្តក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ព្រោះដោយមានការការពារនិងតាមដានបានត្រឹមត្រូវ និងជាប់លាប់។

អ្នកវិទ្យាសាស្រ្ត ក៏បានរំពឹងដែរថា ពួកវានឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយមានក្តីសង្ឃឹមថា កូនសត្វក្រពើភ្នំទាំងអស់នេះ នឹងបន្តលូតលាស់ឈានដល់ភាពពេញវ័យ ដើម្បីអាចបន្តពូជបាននៅពេលអនាគត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង