×

ម៉ូតូ Hoverbike កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍ និង​ជាមធ្យោបាយ​ដឹកជញ្ជូន​នាថ្ងៃអនាគត

ជប៉ុន៖ ក្រុមហ៊ុន A.L.I. ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បាននិងកំពុងឈានមុខគេនៅក្នុងប្រទេសជប៉ុន ក្នុងការអភិវឌ្ឍម៉ូតូ Hoverbike ។ វាមានទំហំស្មើនឹង រថយន្ត តូចតែប៉ុណ្ណោះ និងមានឈ្មោះថា XTurismo Limited Edition អាចបើបកររហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុនបានបង្ហាញ ម៉ូតូ Hoverbike របស់ខ្លួន នៅទីលានប្រណាំងរថយន្ត Fuji Speedway ដែលវាអាចហោះផុតពីដី ២ ទៅ ៣ ម៉ែត្រ។ ការបង្ហាញនោះ បានធ្វើឡើងកាលពីខែតុលា នៅពេលដែលក្រុមហ៊ុន បានប្រកាសថាខ្លួនកំពុងទទួលយកការបញ្ជាទិញសម្រាប់ XTurismo ដែលមានតម្លៃ ៧៧,៧ លានយ៉េន (៦៨ម៉ឺនដុល្លារអាមេរិក) ក្នុងមួយគ្រឿង។

វានេះមាន រ៉ោតទ័រ ធំពីរ និងតូចបួន នៅចន្លោះខាងមុខ និងខាងក្រោយ។ បំពាក់ដោយម៉ាស៊ីនចំហេះខាងក្នុងដោយ Kawasaki Motors ម៉ូតូនេះ ក៏មានប្រព័ន្ធអាគុយ ដែលអនុញ្ញាតឱ្យវាហោះហើរបានរហូតដល់ទៅ ៤០នាទីនៅពេលសាកពេញ៕

(មានវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង