×

វិវាទដណ្តើម​ចំណតគ្នា​រវាង​រថយន្ត​មួយគ្រឿង និងស្ត្រី២នាក់​ដែល​ព្យាយាម​ចាំចំណត​ឱ្យមិត្តភក្តិ​កំពុង​នៅតាមផ្លូវ

ចិន៖ គ្រាន់តែចំណតរថយន្តមួយប្រលោះ បានធ្វើឱ្យមានបញ្ហាដែលស្ត្រី២នាក់ បានឈរចាំចំណតឱ្យមិត្តរបស់អ្នកទាំង២ដែលកំពុងធ្វើដំណើរតាមផ្លូវខណៈរថយន្តមួយគ្រឿងបានព្យាយាមចូលចត។ ទោះជាយ៉ាងណា ស្ត្រី២នាក់ខាងលើមិនព្រមដើរចេញឡើយ ផ្ទុយទៅវិញអ្នកទាំង២ព្យាយាមរុញរថយន្តនោះមិនឱ្យចូលចត ចំណែកឯម្ចាស់រថយន្តពណ៌ខ្មៅនោះ ក៏ព្យាយាមថយបន្តិចម្តងៗរហូតអាចចូលចតបានជាស្ថាពរ។

ទន្ទឹមនឹងព្យាយាមរុញរថយន្តនោះ ស្ត្រីម្នាក់ក្នុងចំណោម២នាក់នោះ បានទាញទូរសព្ទប្តឹងប៉ូលិស និងឱ្យមិត្តភក្តិរបស់នាងម្នាក់ទៀតថតវីដេអូទុកជាព័ស្តុតាង។ ករណីមួយនេះបានធ្វើឱ្យមនុស្សជាច្រើនហួសចិត្តជាខ្លាំងដែលពួកគេត្រូវមកដណ្តើមចំណតគ្នា ខណៈនៅមានចំណតឯទៀតទំនេរ។ ចង់ដឹងថា វិវាទរបស់ពួកគេយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង