×

គណនី IG របស់​តារា​សម្តែង Li Nanxing ត្រូវបាន Hacker លួច និង​ឆាតទៅ​ខ្ចីប្រាក់មិត្តភក្តិ​របស់​លោកចំនួន ៤ម៉ឺនដុល្លារ

សិង្ហបុរី៖ កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅ គណនី IG របស់តារាសម្តែង Li Nanxing ដែលមានចំនួនអ្នកតាមដាន ៣៧៣០០នាក់ត្រូវបាន Hacker លួច និងឆាតទៅខ្ចីប្រាក់ពីមិត្តរបស់តារាសម្តែងរូបនេះចំនួន ៤ម៉ឺនដុល្លារទៀតផង ជាសំណាងដែលមិត្តភក្តិរបស់ Nanxing មិនបានចាញ់ល្បិចរបស់ Hacker រូបនោះ។

Nanxing បានឱ្យដឹងថា ក្រោយពីបានលួចគណនី IG របស់លោកហើយ Hacker នោះថែមទាំងផ្ញើម៉ែលឱ្យលោកយកប្រាក់ទៅដោះដូរប្រសិនជាចង់បានគណនីត្រលប់ទៅវិញ។

គួរបញ្ជាក់ដែរថា ក្រោយពីត្រូវបានគេលួចគណនីហើយ Nanxing បានលុប IG ផ្លូវការរបស់លោកចោល និងបានបង្កើតថ្មីមួយទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង