×

ប្រទេសចិន ត្រូវបាន​ផ្ដល់​សិទ្ធិ​ក្នុងការ​ផលិត​ថ្នាំគ្រាប់​ព្យាបាល​កូវីដ១៩ របស់​ក្រុមហ៊ុន Merck

ចិន៖ ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Merck នឹងត្រូវផលិតនៅក្នុងប្រទេសចិន និងប្រទេសចំនួន ១០ផ្សេងទៀត ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាស្រាល កាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺនេះ។

អង្គការដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថមួយចំនួន ដើម្បីផលិតថ្នាំគ្រាប់កូវីដ១៩របស់ក្រុមហ៊ុន Merck ដើម្បីផ្គត់ផ្គង់ដល់ប្រទេសកំពុងអភិវឌ្ឍចំនួន ១០៥ ។

អង្គការ The Medicines Patent Pool បាននិយាយថា កិច្ចព្រមព្រៀង នឹងអនុញ្ញាតឱ្យក្រុមហ៊ុនឱសថផលិត ទាំងគ្រឿងផ្សំសម្រាប់ថ្នាំ Molnupiravir និងផលិតផលសម្រេចដោយខ្លួនឯង។

ថ្នាំ Molnupiravir ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck និង Ridgeback Therapeutics ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយអត្រាចូលសម្រាកនៅមន្ទីរពេទ្យពាក់កណ្តាល ក្នុងចំណោមអ្នកជំងឺដែលមានសញ្ញាដំបូងនៃកូវីដ១៩។ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំគ្រាប់របស់ Merck នាប៉ុន្មានខែថ្មីៗនេះ៕

ប្រភព៖ SCMP

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង