×

ផ្តោតលើ​គុណភាព​ជាចម្បង កូនខ្មែរ​មួយរូប​ទទួល​បានពានរង្វាន់​ពី​ក្រសួងប្រទេសថៃ

ថៃ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
B.TS SKINCARE (Brand ) បានទទួលពានរង្វាន់ Beast Biz & Products Awards 2022 ដែលជាពានរង្វាន់ផ្ដល់ជូនផលិតផលគុណភាពល្អ និងទទួលបានការគាំទ្រខ្លាំង លក់ដាច់ខ្លាំងប្រចាំឆ្នាំ២០២២។

B.TS SUNSCREEN SPF 50 PA+++ (ឡេការពារកម្ដៅថ្ងៃ SPF 50 PA+++) ជាផលិតផលដែលទទួលបានជ័យលាភី ពានរង្វាន់ពីក្រសួងប្រទេសថៃ។

វាមិនមែនជាលើកទីមួយទេ តែនេះជាលើកទី៣ ហើយជាពានរង្វាន់ទី៥ ដែលB.TS SKINCARE (Brand) ទទួលបានពីក្រសួងជំនាញរបស់ប្រទេសថៃ។

ក្នុងឱកាសនេះ លោកស្រី សន សុគន្ធា អគ្គនាយិកាក្រុមហ៊ុន TRASA Import Export Co.,LTD និងជាម្ចាស់ប្រេន B.TS SKINCARE បានមានប្រសាសន៍ថា៖ ” លោកស្រីពិតជារំភើបរិករាយខ្លាំងណាស់ គោលដៅធំចម្បងដែលបណ្តាលឱ្យ BTS SKINCARE (Brand) ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ គឺដោយសារការផលិតផ្តោតសំខាន់ទៅលើគុណភាពត្រូវតែល្អ និងតម្លៃត្រូវតែសមរម្យ។ សូមអរគុណបងប្អូនគ្រួសារ B.TS SKINCARE ទាំងអស់គ្នា ដែលស្រឡាញ់ជឿជាក់លើផលិតផល B.TS SKINCARE”។

លោកស្រីអគ្គនាយិកាបន្តថា៖ “បើមិនមានបងប្អូនម្ចាស់សាខា តំណាងចែកចាយធំតូច និង អតិថជនជាទីគោរពស្រឡាញ់គាំទ្រទេ B.TS SKINCARE ក៏មិនមានថ្ងៃនេះដែរ ពិតជាអរគុណខ្លាំងណាស់ដែលស្រលាញ់ជឿរជាក់ទុកចិត្ត”។

លោកស្រីបន្ថែមថា៖ “ក្នុងនាមខ្ញុំជំនួសមុខឱ្យតំណាងចែកចាយធំតូចទូទាំងប្រទេស ខ្ញុំសន្យាថា នឹងខិតខំសិក្សាស្វែងរកបន្ថែមនូវផលិតផលដែលល្អៗអាចជួយដោះស្រាយបញ្ហាស្បែកជួនបងប្អូនយើងអោយទទួលបានស្បែកស្អាត ស្បែកមានសុខភាពល្អ និងមិនចំណាយប្រាក់ច្រើន”។

សូមបញ្ជាក់ថា ផលិតផល B.TS SKINCARE ត្រូវបានផលិតនៅរោងចក្រប្រទេសថៃ និង នាំចូលមកកាន់ប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីលោកស្រី សន សុគន្ធា ផ្ទាល់ដែលបានជួបបញ្ហាស្បែកមុខខ្លាំងកាលពីឆ្នាំ២០១៤ និងបានប្រើប្រាស់ផលិផលជាច្រើន ប៉ុន្តែមិនមានប្រសិទ្ធភាពឡើយ។ រហូតដល់ប្រទះផលិតផល B.TS SKINCARE មួយនេះ ហើយលោកស្រី បានសាកប្រើ ដើម្បីព្យាបាលស្បែកមុខ ហើយឃើញថាទទួលបានលទ្ធផលល្អ បានជួយឱ្យផ្ទៃមុខរបស់លោកស្រីប្រែមកជា ស ម៉ត់រលោងឡើងវិញ លោកស្រី ក៏សម្រេចចិត្តនាំចូលមកចែកចាយនៅប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាស្បែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង