
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៨ នាក់ ក្នុងនោះករណីនាំចូល ៩ នាក់ និងឆ្លងសហគមន៍ ២៩ នាក់ ជាប្រភេទអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ១៧ នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១.១៨៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.៣០៣ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

