×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ១៩​នៅកម្ពុជា ត្រូវបាន​ជំរុញ​ដោយ​រដ្ឋាភិបាល​ចិន

ភ្នំពេញ៖ រដ្ឋាភិបាលចិន កំពុងតែជំរុញការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសប្រគល់ឱសថព្យាបាលជំងឺកូវីដ១៩ ចំនួន ២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ជូនឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ហើយលោកឧបនាយករដ្ឋមន្ត្រី បានបន្តប្រគល់ជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ ជាពិសេសក្នុងពេលដែលមានមេរោគបន្លែងថ្មីអូមីក្រុងនេះ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោក Wang Wentian បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ប្រទេសចិនកំពុងតែជំរុញការកសាងរោងចក្រ ផលិតវ៉ាក់សាំងនៅកម្ពុជា”។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានអំឡុងទទួលជំនួយវ៉ាក់សាំងចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិនចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង