×

Jisoo កំពុងឱ្យ​តម្រុយ​ទៅ​អ្នកគាំទ្រថា បទចម្រៀង​ទោល​របស់​នាងនឹង​ចេញ​ក្នុងឆ្នាំនេះ

កូរ៉េខាងត្បូង៖ សមាជិកក្រុម BLACKPINK ៣រូបបានចេញបទចម្រៀងទោលរបស់ខ្លួនរួចរាល់ហើយ ដោយឡែកសម្រាប់ Jisoo នៅមិនទាន់បានចេញបទចម្រៀងទោលនៅឡើយ។ ទន្ទឹមនឹងជាតារាស្រីចុងក្រោយក្នុងក្រុមដែលមិនទាន់មានបទចម្រៀងទោលបែបនេះ អ្នកគាំទ្ររបស់ Jisoo ជាច្រើននាំគ្នាទន្ទឹងរង់ចាំយ៉ាងអន្ទះសា និងចង់ដឹងជាខ្លាំងពីពេលវេលាដែលផលិតកម្ម YG ប្រកាសពីការចេញបទចម្រៀងទោលរបស់នាង។

នៅក្នុងការជួបជុំអ្នកគាំទ្រតាមរយៈអនឡាញកាលពីពេលថ្មីៗនេះដែរ ក៏មានអ្នកសួរ Jisoo ដែរថា តើបទចម្រៀងទោលរបស់នាង អាចចេញឆ្នាំនេះដែរទេ? ជាមួយនឹងកាយវិការឆ្លើយយ៉ាងជឿជាក់ប្រាក់ទៅអ្នកគាំទ្រវិញថា ប្រាកដណាស់។ ពាក្យទាំងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរង់ចាំយ៉ាងអន្ទះសាដោយចង់ឃើញបទចម្រៀងទោលរបស់នាងឆាប់ៗ។

ហើយពួកគេក៏សង្ឃឹមថា YG នឹងប្រកាសពីការចេញបទចម្រៀងទោលរបស់ Jisoo ជាផ្លូវការផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង