×

Jimin ត្រូវ​បញ្ជូនទៅ​វះកាត់​ភ្លាមៗ​ដោយសារ​រលាក​ខ្នែងពោះវៀន​ព្រមទាំង​តេស្តឃើញ​វិជ្ជមាន​កូវីដ១៩

កូរ៉េខាងត្បូង៖ Jimin ដែលជាសមាជិកក្រុម BTS ត្រូវបានផលិតកម្ម Big Hit ចេញសេចក្តីប្រកាសកាលពីថ្ងៃចន្ទ ទី៣១ ខែមករា ថា លោកត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ដើម្បីធ្វើការវះកាត់ក្រោយមានភាពឈឺចុកចាប់ដោយសាររលាកខ្នែងពោះវៀន។

មិនត្រឹមតែប៉ុណ្ណោះ Jimin ក៏បានតេស្តឃើញវិជ្ជមានកូវីដ១៩ផងដែរ។ Big Hit បានបញ្ជាក់ថា ការវះកាត់ទទួលបានជោគជ័យល្អ ហើយពេលនេះលោកកំពុងសម្រាកព្យាបាលបំប៉នសុខភាពផងដែរ ចំណែកឯសមាជិកដទៃទៀត មានសុវត្ថិភាពមិនមានបញ្ហាអ្វីឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង