កូរ៉េខាងត្បូង៖ បន្ទាប់ពីរួមគ្នាសម្តែងរឿង Snowdrop មក តារាសម្តែង Jung Hae In និង Jisoo ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា អ្នកទាំង២មានភាពស្និទ្ធស្នាលគ្នា និងចុះសម្រុងគ្នាជាខ្លាំង។
ជាមួយគ្នានេះ តារាទាំង២រូបនេះសុទ្ធសឹងតែជាលំដាប់ស្រីស្រស់ប្រុសស្អាត ជារឿយៗអ្នកទាំង២បានបង្ហាញរូបភាពស្និទ្ធស្នាលគ្នានៅលើបណ្តាញសង្គមរហូតធ្វើឱ្យអ្នកគាំទ្រនាំគ្នាផ្សំផ្គុំចង់ឃើញតារាទាំង២នេះស្រលាញ់គ្នាពិតប្រាកដ។
យ៉ាងណាមិញ នេះគ្រាន់ជាការចង់ឃើញរបស់អ្នកគាំទ្រប៉ុណ្ណោះ សម្រាប់អារម្មណ៍ល្អសម្រាប់គ្នាទៅវិញទៅមកគ្រាន់ជាការរាប់អានគ្នាធម្មតា ឬ លើសនេះគឺមានតែអ្នកទាំង២ប៉ុណ្ណោះដែលដឹង៕