×

ក្រោយបែកគ្នា​ជាមួយ ហ្វាង ពីងពីង រយៈពេល​៣ឆ្នាំ លីឈិន ផ្លាស់ប្តូរ​រូបរាង​ខ្លាំងមើល​មិនចង់ស្គាល់

តៃវ៉ាន់៖ ក្តីរំពឹងនៃពិធីមង្គលការដ៏ធំរបស់តារាសម្តែង ហ្វាង ពីងពីង និងអតីតមិត្តប្រុស លីឈិន បានរលាយក្រោយអ្នកទាំង២ ប្រកាសចែកផ្លូវគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។ មិនមាននរណាដឹងពីមូលហេតុដែលបណ្តាលឱ្យអ្នកទាំង២សម្រេចចិត្តចែកផ្លូវគ្នាបែបនេះឡើយ ទោះជាយ៉ាងណាចំណងស្នេហ៍ត្រូវបានបញ្ចប់ទៅដោយសន្តិវិធី ហើយក៏ធ្លាប់មានសារព័ត៌មានបានចុះផ្សាយថា បើទោះជាបានចែកផ្លូវគ្នាហើយក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងតារាទាំង២នេះនៅតែល្អ និងយកចិត្តទុកដាក់ចំពោះគ្នាដដែល។

សម្រាប់ ហ្វាង ពីងពីង នៅតែរក្សាចំហរនៅលើវិថីសិល្បៈបើទោះជាធ្លាប់ជួបព្យុះភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ដោយសារចិត្តស្រលាញ់សិល្បៈខ្លាំងទើបនាងនៅតែឈ្មួសឈ្មុលរកផ្លូវបន្តដំណើរលើវិថីសិល្បៈដដែល។ ប៉ុន្តែសម្រាប់ លីឈិន វិញហាក់ស្ងប់ស្ងាត់បាត់ដំណឹងសូន្យឈឹងរហូតកាលពីពេលថ្មីៗនេះ សារព័ត៌មាន iFeng បានធ្វើការចុះផ្សាយរូបភាពប៉ុន្មានសន្លឹករបស់ iFeng បង្ហាញខ្លួននៅបារមួយកន្លែង ប៉ុន្តែរូបរាងលោកស្ទើរតែគ្មាននរណាមើលស្គាល់ដោយលោកបានប្រែរូបរាងពីបុរសស្រស់សង្ហាទៅជាស្គមស្គាំងផ្ទុយស្រលះពីពេលមុន។

ដើម្បីកាន់តែច្បាស់ថា លោកបានប្រែប្រួលខ្លាំងដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង