×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

លោកស្រីឱ វណ្ណឌីន ជំរុញឱ្យ​មាន​គ្រូពេទ្យ​ចល័តខេត្ត ចុះចាក់​វ៉ាក់សាំង​ដូសជំរុញ​ជូន​ប្រជាពលរដ្ឋ​ដល់​ផ្ទះ

ក្រចេះ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បន្ថែមពីទីតាំងដែលកំពុងតែដំណើរការចាក់ជាអចិន្ដ្រៃយ៍។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅខេត្តក្រចេះ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺដើម្បីរុញវ៉ាក់សាំងដែលមាននៅក្នុងដៃឱ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង ពិសេសសម្រាប់អ្នកដែលលំបាកក្នុងការធ្វើដំណើរមកទីតាំងចាក់។

បើតាមលោកជំទាវ ឱ វណ្ណឌីន ដើម្បីដំណើរការនេះប្រព្រឹត្តទៅរលូន និងមានភាពច្បាស់លាស់នោះ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំធ្វើជំនឿលើប្រជាពលរដ្ឋពាក់ព័ន្ធការងារចាក់វ៉ាក់សាំង ពិសេសដើម្បីដឹងច្បាស់ថា ពួកគាត់ចាក់វ៉ាក់សាំងបានប៉ុន្មានដូសហើយ និងដល់វេលាកំណត់ដើម្បីចាក់ដូសជំរុញហើយឬនៅ។ ដូច្នេះក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នារកចំនួនអ្នកដែលមិនទាន់បានចាក់ដូសជំរុញ រួចកំណត់ថ្ងៃដើម្បីរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់ជូនពួកគាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង