×

ស្ងាត់ៗ តារាភេទទី៣ Rusameekae រៀបការ​ជាមួយ​គូស្នេហ៍​ភេទដូចគ្នា​នៅ​ប្រទេសស្វីស​ជាផ្លូវការ

​ស្វីស៖ តារាភេទទី៣ Rusameekae ដែលបានត្រលប់ទៅស្រុកកំណើតនៅប្រទេសស្វីស ក្រោយខកខានមិនបានទៅអស់រយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ១៩ ពេលនេះលោកកំពុងមានក្តីសុខជាខ្លាំងក្នុងការជួបជុំក្រុមគ្រួសារដោយក្តីនឹករឭក។

ប៉ុន្តែអ្វីដែលធ្វើឱ្យលោកកាន់តែរំភើបជាងនេះទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះ លោកបានចុះឈ្មោះរៀបការជាផ្លូវការជាមួយនឹងគូស្នេហ៍ដែលបានរាប់អានគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយ។ អាពាហ៍ពិពាហ៍របស់ Rusameekae បានប្រព្រឹត្តិទៅនៅប្រទេសស្វីស ដោយមានការចូលរួមអបអរពីក្រុមគ្រួសារ រហូតធ្វើឱ្យលោករំភើបដល់ស្រក់ទឹកភ្នែក។

ទោះជាយ៉ាងណាក៏មានមតិមួយចំនួន មិនគាំទ្រចំពោះគូស្នេហ៍ភេទដូចគ្នារៀបការបែបនេះឡើយ ប៉ុន្តែ Rusameekae នៅតែប្រកាន់ខ្ជាប់ថា អាពាហ៍ពិពាហ៍គួរឱ្យមានភាពស្មើគ្នា មិនថាមានភេទជាអ្វីឡើយ សំខាន់ក្តីស្រលាញ់ដែលមានចំពោះគ្នានោះទើបជារឿងសំខាន់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង