×

តារាជំនាន់ថ្មី August Vachiravit សារភាព​ត្រង់ៗថា Baifern Pimchanok ជានារី​ដែល​លោកប្រាថ្នា

ថៃ៖ Baifern Pimchanok គឺជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពមួយរូបដែលពោរពេញដោយទេពកោសល្យសម្តែងខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់តារាស្រីរូបនេះ ថែមទាំងបានឆក់យកបេះដូងបុរសៗជាច្រើន មិនថាអ្នកក្នុងរង្វង់សិល្បៈ ឬអ្នកក្រៅសិល្បៈឡើយ។

ក្នុងចំណោមនោះ តារាប្រុសវ័យ ២៥ឆ្នាំ August Vachiravit ដែលជាតារាជំនាន់ក្រោយកំពុងទទួលបានប្រជាប្រិយភាពក្នុងស្រទាប់មិត្តៗយុវវ័យនោះបានឆ្លើយត្រង់ៗឥតលាក់លៀមនៅក្នុងបទសម្ភាសន៍មួយក្នុងថ្ងៃសម្ភោធរឿងថ្មីកាលពីថ្ងៃទី០៤ ខែកុម្ភៈ នេះថា Baifern គឺជាប្រភេទនារីក្នុងក្តីស្រម៉ៃរបស់លោក ហើយលោកធ្លាប់បានជួបនាងក្នុងពិធីជបលៀងម្តងប៉ុន្តែមិនមានឱកាសបានសន្ទនាគ្នាឡើយ។

គួរបញ្ជាក់ដែរថា តារាស្រីវ័យ ៣០ឆ្នាំ Baifern Pimchanok រូបនេះពិតជាមានមន្តស្នេហ៍ជាខ្លាំង តែមកទល់ពេលនេះនាងក៏មិនទាន់មានម្ចាស់ចិត្តនៅឡើយ ប៉ុន្តែមហាជនកំពុងគូគងចង់ឃើញនាង និងតារាប្រុស Nine Naphat ដែលធ្លាប់សម្តែងរឿង Friendzone ជាមួយគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ក្លាយជាគូស្នេហ៍ពិតប្រាកដបន្ទាប់ពីឃើញអ្នកទាំង២ស្និទ្ធស្នាលគ្នា និងសមគ្នាជាខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង