×

អ្នកគាំទ្រ​ស្មានតែ ដេនី ក្វាន់ និយាយលេង! ពេលនេះ​អ្នកម្តាយ​សម័យថ្មី​រូបនេះ​បង្ហាញ​រូបថត​កំពុង​ពពោះកូនជាង ៣ខែឱ្យ​អស់​សង្ស័យ

ភ្នំពេញ៖ មួយរយៈមុន អតីតតារាសម្តែងសិចស៊ី ដេនី ក្វាន់ បានបង្ហើបឱ្យដឹងថា នាងកំពុងពពោះជាមួយគូស្នេហ៍ថ្មី ប៉ុន្តែគ្មានអ្នកណាជឿឡើយដោយគ្រប់គ្នាយល់ថា នាងគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។ យ៉ាងណាមិញខណៈពោះកាន់តែខ្ទាតជាងមុន ដេនី បានថតរូបចែករំលែកលើគណនីបណ្តាញសង្គមរបស់នាងតែម្តងដើម្បីឱ្យអស់សង្ស័យ។

ខណៈពេលកំពុងពពោះកូនជាង៣ខែ ដេនី ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថា នៅតែមានសម្រស់ស្រស់ស្អាត និងកូនក្នុងផ្ទៃប្រាកដជាស្អាតខ្លាំងដូចម្តាយអ៊ីចឹង។ បន្ថែមពីនេះផងដែរ ដេនី ក៏បានរៀបរាប់ក្នុងហ្វេសបុកថា “រាងអូនមិនដូចមុន តែបងស្រលាញ់អូនជាងមុន ថែទាំងផ្តល់ភាពកក់ក្តៅដល់អូនជាងមុន”។

នេះជាសារមួយចង់បញ្ជាក់ឱ្យអ្នកគាំទ្រឃើញថា នាងកំពុងទទួលបានការថ្នាក់ថ្នមខ្លាំងពីគូស្នេហ៍ថ្មី ខណៈគូស្នេហ៍ចាស់លោក ចាន់ មករា កំពុងត្រូវ ដេនី ដាក់ពាក្យប្តឹងពីបទឆបោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង