×

ចូលធ្វើការ​ថ្ងៃដំបូង​អផ្សុក​ខ្លាំងពេក សន្តិសុខ​វ័យ៦០ឆ្នាំម្នាក់ យក​ប៊ិកគូរ​លើ​គំនូរ​តម្លៃ​១លានដុល្លារ​អាចប្រឈម​នឹង​ការផាកពិន័យ និង​ជាប់ពន្ធនាគារ

រុស្ស៊ី៖ រូបគំនូរដែលមានតម្លៃ ១លានដុល្លាររបស់វិចិត្រករ Anna Leporskaya (១៩៣២-១៩៣៤) បានដាក់តាំងនៅមជ្ឈមណ្ឌល Yeltsin ប្រទេសរុស្ស៊ី ត្រូវបានសន្តិសុខវ័យ៦០ឆ្នាំម្នាក់ ទើបចូលការថ្ងៃដំបូងយកប៊ិកគូរពីលើ ៣ចំណុចដោយសារអផ្សុកខ្លាំងពេក។

តាមការប៉ាន់ស្មាន រូបគំនូរ ត្រូវបានសន្តិសុខយកប៊ិកគូរចំនុចតូចៗ៣កន្លែងតាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម៉្លេះ ក្រោយមកទើបកាលពីពេលថ្មីៗនេះមានអ្នកចូលទស្សនា២នាក់បានចាប់អារម្មណ៍ឃើញគំនូរនោះខុសធម្មតាទើបបណ្តាលឱ្យមានការភ្ញាក់ផ្អើល។

សន្តិសុខរូបនោះត្រូវបានក្រុមហ៊ុនបណ្តេញចេញពីការងារក្រោយបញ្ហាមួយនេះបានកើតឡើង ទោះជាយ៉ាងណាប៉ូលិសបានធ្វើការស៊ើបអង្កេតបន្ថែមដែលហានិភ័យដែលសន្តិសុខរូបនោះអាចប្រឈមគឺការផាកពិន័យទឹកប្រាក់ ៥៣៤ដុល្លារ និងការជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។

រូបគំនូរត្រូវបានបញ្ជូនទៅទីក្រុងម៉ូស្កូដើម្បីធ្វើការកែសម្រួលឡើងវិញនៅថ្ងៃបន្ទាប់។ គួរបញ្ជាក់ដែរថា ការកែរូបគំនូរនោះទៀតសោតមានតម្លៃជាង៣ពាន់ដុល្លារឯណោះ ដែលខាងក្រុមហ៊ុនជួលសន្តិសុខនោះឱ្យមកធ្វើការជាងអ្នកចេញសំណង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង