×

ចេះណាស់! កាដូធម្មតា​មែនពិត តែ​មានន័យខ្លាំង​សម្រាប់ Aff Thaksaorn ដែល​កូនស្រី​បានឱ្យ​ក្នុង​ថ្ងៃបុណ្យនៃក្តីស្រលាញ់

ថៃ៖ តារាសម្តែង Aff Thasaorn បានចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីលោក Songkran ដោយបន្សល់ទុកកូនស្រីម្នាក់ដែលស្ថិតក្រោមការមើលថែរបស់នាង។ ទោះបីទំនាក់ទំនងរវាងនាង និងលោក Songkran ត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែ Aff នៅតែរក្សាទំនាក់ទំនងល្អជាមួយគ្រួសារខាងអតីតស្វាមីដដែល។

កូនស្រីរបស់តារាសម្តែងរូបនេះមានអាកប្បកិរិយាប្រកបដោយព្រហ្មវិហារធម្មជាខ្លាំង ជាក់ស្តែងក្រៅពីជាកម្លាំងចិត្តរបស់ Aff ហើយ ក្មេងស្រីនេះតែងធ្វើឱ្យម្តាយរំភើបចំពោះទង្វើដឹងគុណរបស់នាងជានិច្ច។ ជាក់ស្តែង នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ម្សិលមិញនេះដែរ Aff បានចែករំលែករូបភាពក៏ដូចជាអារម្មណ៍រំភើបចំពោះកូនស្រីដែលបានយកបាច់ផ្កាជូននាង ក៏ដូចជាសម្បកទូរសព្ទមួយដែលនាងបានគូដោយផ្ទាល់ដៃជូន Aff ដើម្បីបញ្ជាក់ក្តីស្រលាញ់របស់ខ្លួនចំពោះម្តាយ។

ទោះបីជាមិនមែនជារបស់ថ្លៃក៏ដោយ ប៉ុន្តែវាពិតជាមានតម្លៃ និងអត្ថន័យជ្រាលជ្រៅបំផុតដែលនេះបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ Aff ដែលបានអប់រំកូនបានល្អបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង