×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

សិង្ហបុរី បើកចំហ​ជើងមេឃ​ដល់ប្រទេស​ជាច្រើន ដើម្បី​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​កូវីដ១៩

សិង្ហបុរី៖ ប្រទេសសិង្ហបុរី នឹងបន្ធូរបន្ថយវិធានការរឹតបន្តឹងការធ្វើដំណើរ និងដាក់ដំណើរការផ្លូវធ្វើដំណើរថ្មីជាមួយហ្វីលីពីន និងអ៊ីស្រាអែល។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី១៦ ខែកុម្ភៈ ថា សិង្ហបុរី ក៏នឹងចាប់ផ្តើមប្រកាសការបើកចំហរជើងមេឃចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ជាមួយប្រទេសកាតា និងអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ ហើយអារ៉ាប៊ីសាអូឌីត អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។ ផ្លូវជាមួយហ្វីលីពីន និងអ៊ីស្រាអែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែមីនា។

ទន្ទឹមនឹងនេះ ច្បាប់សម្រាប់អ្នកធ្វើដំណើរពីហុងកុង ត្រូវបានរឹតបន្តឹងបន្តិច ដោយសារតែការផ្ទុះឡើងនៃវីរុសអូមីក្រុង ប៉ុន្តែ អ្នកធ្វើដំណើរដែលទទួលបានវ៉ាក់សាំងពេញលេញ ពីហុងកុងនៅតែអាចចូលបានដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។

សិង្ហបុរី បាននិងកំពុងស្វែងរកការស្តារឡើងវិញនូវស្ថានភាពរបស់ខ្លួន ជាមជ្ឈមណ្ឌលអាកាសចរណ៍ បន្ទាប់ពីបានចាប់ផ្តើមផ្លូវធ្វើដំណើរជាមួយប្រទេសជាង២០ រួមទាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង កាលពីឆ្នាំមុន។ គូប្រជែងក្នុងតំបន់ រួមមានទីក្រុងតូក្យូ ហុងកុង និងសៀងហៃ នៅតែបិទទ្វារសម្រាប់ភ្ញៀវអន្តរជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង