×

សណ្ឋាគារ​ចំនួន ២ម៉ឺនកន្លែង នៅ​ហុងកុង​បាន​ប្រែក្លាយ​ជាកន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​ក្រោយ​អូមីក្រុង​វាយលុក​រហូត​អ្នកជំងឺ​ជាច្រើន​ត្រូវរង់ចាំ​នៅ​ក្រៅ​មន្ទីរពេទ្យ

ហុងកុង៖ ខណៈពេលដែលវីរុសកូវីដ១៩ នៅតែបន្តវាយលុកពិភពលោក ពេលនេះហុងកុងមានអាត្រាអ្នកឆ្លងខ្ពស់ជាងគេដោយតួលេខនៅថ្ងៃសុក្រនេះអ្នកឆ្លងថ្មីបានកើន ៣៦០០ ករណីបន្ថែមទៀតជាប្រភេទអូមីក្រុង ដោយពីមួយថ្ងៃទៅមួយថ្ងៃចំនួនអ្នកឆ្លងបានកើនឡើងខ្ពស់ជាលំដាប់។

បញ្ហានេះ បានធ្វើឱ្យមន្ទីរពេទ្យលែងមានកន្លែងផ្ទុកអ្នកជំងឺរហូតអ្នកជំងឺជាច្រើនត្រូវរង់ចាំនៅខាងក្រៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រែចូលសម្រាកព្យាបាលទាំងពេលខ្លះអាកាសធាតុបានធ្លាក់ភ្លៀងទៀតផង។ តួលេខហក់ឡើងខ្ពស់ជាលំដាប់ ដូចនេះសណ្ឋាគារប្រមាណ ២០០០០កន្លែងបានប្រែក្លាយជាទីសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ។

គួរបញ្ជាក់ដែរថា ការឆ្លងរាលដាលលើកនេះជាបញ្ហាគួរឱ្យព្រួយបារម្ភជាខ្លាំង បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងដុតដៃដុតជើងគ្រប់គ្រងការផ្ទុះឡើងនៃវីរុសកូវីដ១៩រកពេលសម្រាកគ្មាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង