×

ទោះ​កំពុង​ពពោះកូន​៥ខែ​ក៏ដោយ តែ​អតីត​តារាស្រី ប៊េនី យ៉ាំង នៅតែ​សិចស៊ី​បង្ហាញ​ដងខ្លួន​ស្រលូន

ភ្នំពេញ៖ ក្រោយបញ្ចប់អាជីពសិល្បៈ ពេលនេះ ប៊េនីយ៉ាំង បានអភិវឌ្ឍន៍ខ្លួនក្លាយជាថៅកែស្រីក្តោបមុខជំនួញជាច្រើនយ៉ាងជោគជ័យ មិនត្រឹមតែទទួលបានភាពជោគជ័យលើមុខរបរប៉ុណ្ណោះទេ ប៉ុន្តែអតីតតារាស្រីរូបនេះថែមទាំងជោគជ័យក្នុងរឿងស្នេហាទៀតផងដោយពេលនេះនាងកំពុងពពោះជាមួយមនុស្សជាទីស្រលាញ់ទៀតផង។

បើទោះបីជាមិនទាន់លេចកម្មវិធីរៀបការរបស់នាងឡើងក៏ពិតមែន ប៉ុន្តែរវាងនាង និងគូស្នេហ៍ពិតជាស្រលាញ់គ្នាខ្លាំង ហើយពេលនេះនាងក៏កំពុងពពោះកូនប្រុស ៥ខែផងដែរ។ ពោះកាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៊េនី នៅតែអាចរក្សារូបរាងស្រស់ស្អាត និងថតរូបមួយចំនួនទុកជាអនុស្សាវរីយ៍ទៀតផង។

ដងខ្លួនដ៏សិចស៊ីរបស់អតីតតារាស្រីរូបនេះទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រមិនតិចឡើយ ដែលទោះបីជាកំពុងពពោះក៏ដោយនាងនៅតែអាចរក្សារូបរាងមិនប្រែប្រួលដែរ។ អ្នកម្តាយសម័យថ្មីរូបនេះ បានបង្ហាញអារម្មណ៍រំភើបចំពោះទម្ងន់កូនដំបូងដែលនាងទន្ទឹងរង់ចាំឃើញមុខកូនក្នុងពេលឆាប់ៗ នៅប៉ុន្មានខែខាងមុខនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង