×

ក្តីក្តាំងមួយ​មិនទាន់ចប់ រឿងក្តីមួយទៀត​ក៏មានដោយ Brad Pitt ដាក់​ពាក្យបណ្តឹង​ប្តឹង Angelina Jolie ក្រោយ​នាង​លក់ភាគហ៊ុន​ចម្ការ​ទំពាំងបាយជូរ

អាមេរិក៖ រវាងតារាសម្តែងហូលីវូដល្បីឈ្មោះ Brad Pitt និង Angelina Jolie បានសម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាតាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺអ្នកទាំង២មិនបានបញ្ចប់ដោយសន្តិវិធីឡើយ ពោលគឺរឿងក្តីប្តឹងផ្តល់គ្នាបានកើតឡើងហូហែរប្តឹងគ្នាទៅមកមិនចេះចប់រហូតពេលនេះរឿងក្តីមួយទៀតបានកើតឡើងក្រោយ Jolie បានលក់ចំណែកភាគហ៊ុនចម្ការទំពាំងបាយជូររបស់នាងជាមួយនឹង Pitt ទៅឱ្យអ្នកជំនួញជនជាតិរុស្ស៊ីម្នាក់ដោយមិនបានពិភាក្សាជាមួយលោក។

តាមការចុះផ្សាយពីសារព័ត៌មាន Insider បានឱ្យដឹងថា ចម្ការទំពាំងបាយជូរមួយនេះមានសារសំខាន់ចំពោះលោកណាស់ ហើយលោកក៏មានការប្តេជ្ញាចំពោះជំនួញចម្ការទំពាំងបាយជូរដែលលោកធ្វើឡើងសម្រាប់ហាងលក់ស្រាក្រហមរបស់លោក។ ចំពោះទង្វើរបស់ Jolie ត្រូវបានកំណត់ថា នាងធ្វើដើម្បីជាការសងសឹកទៅ Pitt ប៉ុណ្ណោះ ព្រោះនាងដឹងថា ចម្ការទំពាំងបាយជូរមួយនេះមានសារសំខាន់ខ្លាំងប៉ុណ្ណាចំពោះលោក។

បញ្ហាមួយនេះបានធ្វើឱ្យ Brad Pitt ដាក់ពាក្យបណ្តឹងទៅតុលាការនៅ LA ដើម្បីប្តឹងអតីតភរិយារបស់លោករួចរាល់ហើយ ប៉ុន្តែបើងាកទៅខាង Jolie វិញមិនទាន់មានមតិបញ្ចេញប្រតិកម្មអ្វីនៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង