×

សង្ស័យជីវិត កុលកេសី ដែល​ស្លា ប់​ចាប់ជាតិ​ជា​ត្រីដំរីហើយ​ត្រូវស្លា ប់ម្តងទៀត​ក្រោមស្នាដៃ កាឡី ក្នុងឈុត​យប់នេះ​ហើយ​មើលទៅ

ភ្នំពេញ៖ ជីវិតរបស់ កុមារី ត្រូវរស់រងវេទនាពីមួយថ្ងៃទៅមួយថ្ងៃ និងគ្មានពាក្យថាបានទទួលភាពកក់ក្តៅពីឪពុកឡើយ ថែមទាំងត្រូវម្តាយចុងធ្វើបាបរាល់ថ្ងៃគ្មានចិត្តសន្តោស។ កាល កុលកេសី នៅរស់ទាំងម្តាយទាំងកូនសុទ្ធតែត្រូវ កាឡី តាមព្យាបាទមិនឈប់មិនឈររហូត កុលកេសី ស្លាប់ចាប់ជាតិជាត្រីដំរីហើយ នៅកាឡី និងចណ្ណី តាមព្យាបាទឥតល្ហែរទៀត។

គ្រប់ជំហានដែល កុមារី បានធ្វើត្រូវម្តាយកូនទាំង២ឃ្លាំមើលជានិច្ច ដូចនេះរឿងសម្ងាត់ដែល កុមារី យកចំណីទៅបាចនៅមាត់ទឹកដល់ កុលកេសី ក៏ត្រូវបែកការដែរ។ មិនដឹងថាក្នុងឈុតយប់នេះ ត្រីដំរី ដែល កុដុម្ពី ចាប់បាននេះជា កុលកេសី ឬយ៉ាងណាបានជា កុមារី មានទឹកមុខភ័យដល់ថ្នាក់នេះ?

ចង់ដឹងថា ត្រីដំរីមួយក្បាលនោះជា កុលកេសី ឬមិនមែនកុំភ្លេចតាមដានទស្សនារឿង “ដើមរលួសមាស” ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital វេលាម៉ោង៨យប់តទៅ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង