×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

Jane Marczewski អតីតបេក្ខនារី America’s Got Talent បានទទួល​មរណភាព​ក្រោយ​ស៊ូជាមួយ​នឹង​ជំងឺមហារីក​អស់៤ឆ្នាំ

អាមេរិក៖ Jane Marczewski ឬ Nightbirde ដែលជាអតីតបេក្ខនារីក្នុងកម្មវិធី America’s Got Talent បានទទួលមរណភាពហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើតាមការឱ្យដឹងពីគ្រួសាររបស់នាង។

Nightbirde ធ្លាប់បានធ្វើឱ្យគណកម្មការ និងទស្សនិកជនរំជួលអារម្មណ៍ជាមួយនឹងអត្ថន័យបទចម្រៀង “It’s Ok” ដែលនាងបានច្រៀងពេលប្រកួត ដោយនាងបានឱ្យដឹងថានាងមានជំងឺមហារីករយៈពេល៤ឆ្នាំហើយ ប៉ុន្តែទោះជាយ៉ាងណានាងមិនអស់សង្ឃឹមឡើយ នាងនឹងតស៊ូឱ្យដល់ទីបំផុតមិនព្រមចុះចាញ់ឡើយ។

រហូតមកដល់ពេលនេះ Nightbirde តស៊ូលែងទៅមុខទៀតក្រោយជំងឺមហារីកបានរាលដាលដល់សួត ឆ្អឹងខ្នង និងថ្លើមរហូតនាងទ្រាំទ្រលែងបានទៀត និងបានទទួលមរណភាពក្នុងវ័យ៣១ឆ្នាំ។ គួររំឭកដែរថា ក្រោយចូលរួមប្រកួតក្នុងកម្មវិធី America’s Got Talent រួចមក Nightbirde ទទួលបានអ្នកគាំទ្រយ៉ាងច្រើនត្រឹមមួយប៉ប្រិចភ្នែក ដែលនាងបានក្លាយជាអ្នកលើកទឹកចិត្តដល់មហាជនដែលមានអារម្មណ៍បាក់ទឹកចិត្តផងដែរ។

ការលាទៅលែងត្រលប់របស់ Nightbirde បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្លុតចិត្ត ប៉ុន្តែទោះជាយ៉ាងណា នាងក៏នៅតែស្ថិតក្នុងបេះដូងគ្រប់គ្នាជានិច្ច៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង