×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ពេលកូនខ្ចី​សាច់​ឡើងសស្អាត និង​ម៉ដ្តរលោង បើម៉ាក់ៗ​អាច​ធ្វើរឿង​ទាំងនេះ

ក្រោយសម្រាលកូនរួច ម៉ាក់ៗពិតជាចង់ឱ្យខ្លួន និងកូនមានសុខភាពល្អ ហើយអ្វីដែលពិសេសគឺទទួលបានសម្រស់ស្រស់ស្អាតឡើងវិញ។ បើតាមការចែករំលែករបស់ម៉ាក់ៗទាំង ៤ រូបនេះបានឱ្យដឹងថា ការប្រើវិធីបុរាណដែលចាស់ៗតែងធ្វើ និងការរបៀបរបបរស់នៅប្រចាំថ្ងៃមួយចំនួន អាចជួយឱ្យសម្រស់យើងស្អាតមិនចាញ់ពេលមិនទាន់មានកូនប៉ុន្មានទេ។

១- ខាត់ស្បែកជាមួយពន្លៃ

រូបមន្តខាត់ស្បែកដែលផ្សំពីរមៀតលាយជាមួយពន្លៃ ទឹកដោះគោឆៅ និងក្រូចឆ្មារ ឬក្រូចពោធិ៍សាត់។ សុគន្ធា ដែលមានសាច់ចាំវ័យជិត ៤០ ឆ្នាំហើយ តែនៅស្អាតដដែលបានរៀបរាប់ថា ស្រីៗយើងទើបសម្រាលប៊េបីបាន កន្លះខែទៅ គួរតែឧស្សាហ៍អនុវត្តន៍វិធីនេះ ទើបជួយរក្សាស្បែកឱ្យមានសំណើមជាប់ជានិច្ច ព្រោះពេលពពោះ យើងមិនបានប្រើប្រាស់ផលិតផលអ្វីឡើយ ដូចនេះហើយទើបស្បែកមិនស្រស់ថ្លាល្អ។

២.ឆ្ពុង

សីហា ដែលមានតួនាទីជាគ្រូពេទ្យ ក៏នៅតែជឿលើវិធីបុរាណមួយនេះដែរ ព្រោះវាប្រៀបដូចជាវិធីអប់សាច់ឱ្យក្ដៅងំ និងជួយសម្រួលសរសៃឈាមឱ្យរត់ស្រួល។ អ្នកគ្រូពេទ្យខាងលើ ក៏បានបន្តទៀតថា ក្រោយពេលឆ្ពុងរួច អ្នកយកពន្លៃមកលាបពេញខ្លួន រឹតតែមានប្រសិទ្ធភាព។ វិធីនេះអាចធ្វើរហូតដល់កូន ១ ឆ្នាំក៏បានដែរស្បែកកាន់តែស្អាត និងភ្លឺរលោង។

៣- ងូតទឹកក្ដៅ

ទើបតែសម្រាលកូនមិនគួរងូតទឹកត្រជាក់ឡើយ។ ងូតទឹកក្ដៅជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃពីរដង នោះស្បែកនឹងមិនឆាប់ចាស់។ នេះជាការលើកឡើងរបស់ សេងលី ដែលមានកូន ៣ នាក់ ទៅហើយក្ដី។ ដើម្បីឱ្យសាច់កាន់តែទន់រលោង គួរតែឧស្សាហ៍ត្រាំទឹកក្ដៅឧណ្ហ៍ៗ លាយជាមួយស្រទាប់ផ្កាចម្រុះ។

៤- ហាត់ប្រាណ

សម្រាលកូនបាន ១ខែកន្លះ ម៉ាក់ៗអាចចាប់ផ្តើមហាត់ប្រាណបានវិញហើយ ការហាត់ប្រាណមិនត្រឹមជួយឱ្យសុខភាពល្អនោះទេ ស្បែកតឹងណែនស្អាត នេះបើតាមបទពិសោធរបស់ សោភា ដែលមានកូន ២នាក់។

៥-ញ៉ាំទឹកឱ្យបានច្រើន

បើតាម ស្រីម៉ៅ ១ថ្ងៃ ស្រីៗយើងត្រូវញ៉ាំទឹកឱ្យបានលើស ២លីត្រ នោះស្បែកភ្លឺថ្លា មិនជ្រីវជ្រួញនោះទេ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង