×

ថ្ងៃនេះ កម្ពុជា​មាន​អ្នកជំងឺកូវីដ១៩​ស្លា ប់ ១នាក់ ខណៈ​រកឃើញ​អ្នកឆ្លងជំងឺ​ប្រភេទ​អូមីក្រុង ៥៥៨នាក់ និង​ជាសះស្បើយ ៤២៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៥៥៨ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ៤ នាក់ និងឆ្លងក្នុងសហគមន៍ ៥៥៤ នាក់ ខណៈជាសះស្បើយ ៤២៨ នាក់ និងមានករណីស្លាប់ថ្មី ១ នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៨.១៣៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២១.៥៥៣ នាក់, ស្លាប់សរុបចំនួន ៣.០២៣ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង