ម៉ាឡេស៊ី៖ តាមរយៈវីដេអូមួយបានធ្វើឱ្យមនុស្សជាច្រើនរំជួលចិត្ត ដោយក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ឈ្មោះ Haziq បានស្ទុះទៅផ្នូរឪពុកភ្លាមក្រោយទទួលបានពានរង្វាន់សិស្សឆ្នើមពីសាលា។ ទោះបីមិនមានសម្លេងឆ្លើយឆ្លងពីឪពុករបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ Haziq បានអង្គុយនៅខាងមុខផ្នូរឪពុករៀបរាប់ពីសមិទ្ធផលដែលខ្លួនទទួលបានប្រាប់ឪពុកដែលបានជួបគ្រោះថ្នាក់ស្លាប់កាលពីឆ្នាំ២០២១។
វីដេអូមួយនេះបានចែកចាយនៅលើបណ្តាញសង្គមតិកតុក រហូតមានអ្នកបង្ហាញអារម្មណ៍រំជួលចិត្ត ក៏ដូចជាសម្តែងក្តីអាណិតអាសូរដល់ Haziq ជាច្រើន ជាពិសេសអ្នកដែលកំព្រាឪពុកដែលពួកគេបានចូលរួមផ្តល់មតិចែករំលែកអារម្មណ៍របស់ខ្លួន និងកោតសរសើរចំពោះភាពរឹងមាំដែល Haziq មានផងដែរ៕
(ទស្សនាវីដេអូ)
https://www.tiktok.com/@arysu87/video/7066377077003439386?is_from_webapp=1&sender_device=pc&web_id7031025387253974529