×

កម្ពុជា​មានអ្នកជំងឺកូវីដ១៩​ស្លា ប់ ៣នាក់ ខណៈរកឃើញ​អ្នកឆ្លង​ជំងឺប្រភេទ​អូមីក្រុង ៤៦៦នាក់ និង​ជាសះស្បើយ ៣២៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៤៦៦ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ១៦ នាក់ និងឆ្លងក្នុងសហគមន៍ ៤៥០ នាក់ ខណៈជាសះស្បើយ ៣២៤ នាក់ និងមានករណីស្លាប់ថ្មី ៣ នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៨.៥៩៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២១.៨៧៧ នាក់, ស្លាប់សរុបចំនួន ៣.០២៦ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង