×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

សិល្បករ​ហុងកុង​នាំគ្នា​ចូលរួម​ឧបត្ថម្ភ​តេស្តរហ័ស និង​ចូលរួម​យ៉ាង​សកម្ម​ផ្សព្វផ្សាយ​ការចូលរួម​ទប់ស្កាត់​ការឆ្លងរាលដាល ខណៈ​កូវីដ១៩​ផ្ទុះឡើងខ្លាំង

ហុងកុង៖ ខណៈពេលហុងកុងកំពុងផ្ទុះឡើងនៃការរាតត្បាតវីរុសកូវីដ១៩ជាលើកទី៥ ខាងមន្ទីរពេទ្យស្ទើរតែទប់ទល់លែងជាប់ដោយអ្នកជំងឺជាច្រើនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតមន្ទីរពេទ្យលែងមានគ្រែពេទ្យសម្រាប់អ្នកជំងឺទៀត។

ស្ថានភាពវឹកវរពេលនេះ ប្រជាជនហុងកុងជាច្រើន បាននាំគ្នាចូលរួមទប់ស្កាត់នៃវីរុសរាតត្បាតនេះ ដោយម្ចាស់សណ្ឋាគារជាច្រើនកន្លែងបានផ្តល់កន្លែងសម្រាប់ផ្ទុកអ្នកជំងឺព្យាបាល។ ចំណែកឯសិល្បករល្បីៗមួយចំនួនដូចជា Aaron Kwok, Sam Hui, Louis Koo និង Miriam Yeung បាននាំគ្នាឧបត្ថម្ភឧបករណ៍តេស្តរហ័សម្នាក់ ៤ពាន់តេស្ត។

រីឯសិល្បករឯទៀត បានចូលរួមយ៉ាងសកម្មចំពោះយុទ្ធនាការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋាហុងកុងប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ប្រសិនមិនមានការចាំបាច់ទេនោះត្រូវនៅផ្ទះដើម្បីសុវត្ថិភាព។ គួរបញ្ជាក់ដែរថា កន្លែងជាច្រើនដូចជា បារ កន្លែងហាត់ប្រាណ អាជីវកម្មនានា និងផ្សារទំនើបត្រូវបានបិទជាបណ្តោះអាសន្នដើម្បីប្រសិទ្ធភាពនៃការឆ្លងរាតត្បាតកើនឡើងកាន់តែខ្ពស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង