ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានបញ្ជាក់ឱ្យដឹងថា តាមព័ត៌មានទទួលបានពី សមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រេនទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និង ដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ដែលកំពង់រស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិហើយនិងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕