អូស្ត្រាលី៖ ទឹកជំនន់ដ៏អាក្រក់ បានវាយប្រហារនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី នាថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះ ដោយធ្វើឱ្យអ្នកស្រុកជាប់គាំងនៅលើដំបូលផ្ទះ និងស្ពាន ហើយអាជ្ញាធរ បានបញ្ជាឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
ការព្រមានអំពីទឹកជំនន់ ត្រូវបានប្រកាស ខណៈទន្លេជាច្រើន នៅទូទាំង Queensland នៃរដ្ឋ New South Wales បានទទួលរងទឹកភ្លៀងមួយម៉ែត្រ ដែលធ្វើឱ្យតំបន់មួយចំនួនលិចលង់ដោយសារទឹកកម្ពស់ជាង ១ម៉ែត្រ។ អ្នកស្រុក បានជម្លៀសខ្លួន ឬស្វែងរកទីទួលមានសុវត្ថិភាព។
មនុស្ស ៨នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ និងជាងមួយពាន់នាក់ ត្រូវបានគេជួយសង្គ្រោះ។ អាជ្ញាធរបានព្រមានថា អ្នកស្លាប់ អាចនឹងបន្តកើនឡើង។
នៅទីក្រុង Lismore មនុស្សចំនួន ៩នាក់បានបាត់ខ្លួន ចំពេលមានទឹកជំនន់ដ៏អាក្រក់បំផុត៕