×

ក្រុមហ៊ុន Disney, Warner, Sony ផ្អាកការ​ចាក់បញ្ចាំង​ខ្សែភាពយន្ត នៅក្នុង​ប្រទេសរុស្ស៊ី

រុស្ស៊ី៖ ក្រុមហ៊ុន Warner Bros, Disney និង Sony បានសម្រេចផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តនៅក្នុងរោងកុននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយនៅប្រទេសអ៊ុយក្រែន។

ការប្រកាសនេះមានន័យថា ខ្សែភាពយន្តធំៗ ដូចជា The Batman, Turning Red និង Morbius ឥឡូវនេះ នឹងមិនចាក់ផ្សាយនៅក្នុងប្រទេសរុស្ស៊ីនោះទេ។

រដ្ឋាភិបាលជុំវិញពិភពលោក កំពុងបង្កើនការដាក់ទណ្ឌកម្មរបស់ពួកគេប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សាជីវកម្មពិភពលោក រួមទាំងក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនថាមពលយក្ស បានកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយរុស្ស៊ី។

ខ្សែភាពយន្តរឿង The Batman របស់ Warner Bros នឹងត្រូវចាក់បញ្ចាំងនៅប្រទេសរុស្ស៊ីនៅថ្ងៃសុក្រ សប្ដាហ៍នេះ។ ទន្ទឹមនឹងនេះដែរ Disney បានពន្យារពេលចាក់បញ្ចាំងខ្សែភាពយន្តជីវចល Pixar ដែលមានឈ្មោះថា Turning Red ។ ចំណែក ក្រុមហ៊ុន Sony ក៏បានផ្អាករឿង Marvel Morbius សម្រាប់ប្រទេសរុស្ស៊ីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង