×

សម្ដេចតេជោ ណែនាំ​ឱ្យក្រសួង​ពិនិត្យ​លទ្ធភាព​បង្កើន​ល្បឿន​កំណត់​អតិបរមា សម្រាប់​ផ្លូវជាតិលេខ៣

តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពបង្កើនល្បឿនកំណត់អតិបរមា សម្រាប់ការបើកបរ (លើសពីល្បឿនបច្ចុប្បន្ន ៨០-៩០គ.ម/ម៉ ) សម្រាប់ផ្លូវជាតិលេខ៣។

សម្ដេចតេជោ បានណែនាំដូច្នេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ប្រវែង ១៣៤ គីឡូម៉ែត្រចាប់ពី រាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត។

ក្នុងឱកាសនេះ សម្ដេចតេជោ ក៏ស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ កុំបើកលើសពីល្បឿនកំណត់ ដើម្បីធានាសុវត្ថិភាព។ ម្យ៉ាងវិញទៀត ផ្លូវនេះក៏មានបង្គោល កាមេរ៉ាចាប់ល្បឿនអចល័ត១០កន្លែង សម្រាប់តាមដានអ្នកបើកបរល្មើសល្បឿនកំណត់ និងផាកពិន័យផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង