ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុក “Kroko ក្រគរ ជួយ ក្រគរ” បានឱ្យដឹងថា ប្រេងឆៅនៅលើពិភពលោក បានបន្តឡើងថ្លៃជាគំហុក ពី ៦៧ដុល្លារនៅខែមីនា ឆ្នាំ២០២១ ដល់លើស ១១៧ដុល្លារនៅខែមីនា ឆ្នាំ២០២២នេះ ដែលជាហេតុធ្វើឱ្យថ្លៃដើមថាមពល ការដឹកជញ្ជូន ការផលិតនានា មានថ្លៃខ្ពស់និងអាចនាំឱ្យអ្នកប្រើប្រាស់ប្រឈមការលំបាក។
ប្រភពដដែលបានផ្សារភ្ជាប់ការឡើងថ្លៃនៃប្រេងឆៅនេះ ទៅនឹងជម្លោះនៅប្រទេសអ៊ុយក្រែន ដែលបានធ្វើឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់គ្រប់ប្រទេស។
នៅដើមខែមីនានេះ តម្លៃប្រេងឥន្ធនៈលក់តាមស្ថានីយនានា បានបន្តកើនឡើង។ ក្នុងនោះ តម្លៃសាំងធម្មតា បានឡើង ១០០រៀល ដល់ ៤៨០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ឡើង ៥០រៀល ដល់ ៤៥០០រៀលក្នុងមួយលីត្រ៕