×

ខំជួយឱ្យ រីណា និងសុភារិទ្ធ រត់ចេញ​ពី​ភូមិដោយសារ​មោទកភាព​ចំពោះក្តីស្នេហ៍​អ្នកទាំង២ ចុងក្រោយ រីណា ត្រូវស្លា ប់​ទាំងមិន​ដឹង​មូលហេតុ

Review៖ ដោយសារតែឃើញ រីណា និង សុភារិទ្ធ ស្រលាញ់គ្នាខ្លាំងពេក ធ្វើឱ្យអ្នកគ្រូពេទ្យ វណ្ណារី រំភើបចិត្តចំពោះគូស្នេហ៍មួយនេះជាខ្លាំង។ វណ្ណារី សុខចិត្តលួចទិញម៉ូតូដើម្បីឱ្យគូស្នេហ៍ដែលស្រលាញ់គ្នាស័គ្រ្មស្មោះមួយនេះបានរត់ចេញពីភូមិជាមួយគ្នាដើម្បីទៅស្រុកឆ្ងាយសាងសុភមង្គលគ្រួសារត្បិតឪពុកម្តាយអ្នកទាំង២ជាសត្រូវនឹងគ្នាមិនអនុញ្ញាតិឱ្យពួកគេបាននៅជាមួយគ្នាឡើយ។

ប៉ុន្តែអ្វីៗមិនអាចសមប្រកបដូចអ្វីដែលអ្នកគ្រូពេទ្យ វណ្ណារី គិតទុកឡើយ បន្ទាប់ពី រីណា និង សុភារិទ្ធ ចេញពីភូមិមិនបានប៉ុន្មានផង ក៏ស្រាប់តែលេចដំណឹងមកថា រីណា បានស្លា ប់បន្សល់ត្រឹមសាកសពកណ្តាលវាល។ យ៉ាងណាមិញ ការស្លាប់របស់ រីណា ជាអំពើឃាតកម្មប៉ុន្តែខាងប៉ូលិសមិនទាន់កំណត់មុខសញ្ញាបាននៅឡើយថាអ្នកណាជាឃាតកបាននៅឡើយ។

ចង់ដឹងថា ឃាតកជា សុភារិទ្ធ ដែលបានរត់ទៅជាមួយគ្នា ឬ ក៏អ្នកណាផ្សេងឱ្យប្រាកដ កុំភ្លេចរង់ចាំទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” នៅភាគបន្ទាប់ៗដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងមានផ្សាយផ្ទាល់នៅលើ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង