
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៣០នាក់ ក្នុងនោះករណីនាំចូលចំនួន១៣នាក់ និងឆ្លងក្នុងសហគមន៍៣១៧នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤០៨នាក់ និងអ្នកស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣២.៤០២នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៦.៤៣៩នាក់, ស្លាប់សរុបចំនួន ៣.០៤១នាក់៕
