
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ២០៥ នាក់ ក្នុងនោះករណីនាំចូលចំនួន ១៦ នាក់ និងឆ្លងក្នុងសហគមន៍ ១៨៩ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣២៣ នាក់ និងស្លាប់ ១ នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៣.៩៤៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨.៦២៣ នាក់, ស្លាប់សរុបចំនួន ៣.០៤៥៦ នាក់៕

