×

យីអ៊ុន​ឡើងខ្ពស់​ត្រដែត តាំងពី​ចូលឆ្នាំ​២០២២មក ពី យ៉ាពីន ក្តោប​បាន​ការងារ​ជាច្រើនពី CBS

ភ្នំពេញ៖ ចាប់តាំងពីចូលឆ្នាំ ២០២២ មកតារាស្រី ពី យ៉ាពីន ហាក់មានយីអ៊ុនឡើងខ្ពស់ត្រដែតដោយក្តាប់បានតំណែងការងារកម្សាន្តជាច្រើនពី CBS។ ដោយសារតែក្នុងឆ្នាំ ២០២២ នេះ CBS បានផលិតកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទើបតារាស្រីរូបនេះតែងឃើញមានវត្តមានជាបន្តបន្ទាប់។

ក្នុងនោះដែរ នាងក្តោបបានតំណែងជាគណៈកម្មការក្នុងកម្មវិធី “ប៉ុណ្ណឹងសើចទេ” “២គ្រួសារ” “បាទមេ” និងកម្មវិធីឯទៀតដែលធ្វើឱ្យប្រជាប្រិយភាពរបស់ ពី យ៉ាពីន កំពុងស្ទុះឡើងគួរឱ្យកត់សម្គាល់។ ជាមួយនឹងឱកាសដែលបានមកជាបន្តបន្ទាប់បែបនេះ យ៉ាពីន ក៏មានសមត្ថភាពមិនធម្មតាផងដែរ ជាពិសេសការសម្តែង ដែលមើលទៅមានភាពរស់រវើកគួរឱ្យចង់ទស្សនា។

យ៉ាងណាមិញ ជាមួយនឹងសមិទ្ធផលការងារសិល្បៈដែលបានសាងមកអស់រយៈពេលជាច្រើនឆ្នាំមកនេះ យ៉ាពីន កំពុងទទួលបានប្រជាប្រិយខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសន្ទុះនៃអ្នកគាំទ្រក៏កើនឡើងជាលំដាប់ផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង